ទឹកធ្លាក់ហោងស្ថិតនៅភូមិស្រែវែង ឃុំទឹកជ្រៅ ស្រុកតំបែរ មានចម្ងាយប្រមាណ ៥៧គ.ម ពីទីរួមខេត្តត្បូងឃ្មុំកាត់តាមផ្លូវជាតិលេខ៧ ផ្លូវបត់ចូលត្រង់ឃុំក្រែក ស្រុកពញាក្រែក។
ទឹកធ្លាក់ហោងគឺ ជាតំបន់ភ្នំក្រំថ្ម ហើយរូងថ្មរាប់សិបម៉ែត្រការេ ដែលមានល្បាក់ទឹកធ្លាក់ជាច្រើនថ្នាក់ ហើយមានទេសភាពស្រស់បំព្រងនិងខ្យល់អាកាសល្អបរិសុទ្ធ។ ភ្ញៀវទេសចរតែងតែនាំគ្នាទៅទស្សនាទេសភាពពិតៗ និងហែលទឹកកម្សាន្ដលេងជាមួយល្បឿនទឹកហូរ។ ភ្ញៀវជាញឹកញាប់បានមកទីនោះ ដើម្បីអធិដ្ឋានដល់ព្រះពុទ្ធបដិមា និងដើម្បីស្វែងរកពរជ័យពីព្រះសង្ឃដែលគង់នៅទីនោះ ។ បើយោងតាមអាជ្ញាធរមូលដ្ឋាននៅទឹកធ្លាក់ហោងមានដីប្រមាណ ១.៨០០ហិតា ដែលសុទ្ធសឹងតែជាព្រៃក្រាស់ៗ។ ទឹកធ្លាក់ហោងកំពុងមានការពេញនិយមទៅទស្សនាកម្សាន្ដពីភ្ញៀវយ៉ាងខ្លាំង។