រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

សហគមន៍ទេសចរណ៍ OBT (Organization For Basic Training)

  • 3.6ពាន់
  • ដោយ Admin

ទីតាំងនៅភូមិ ជីរោទិ៍ក្រោមទី២ ឃុំជីរោទិ៍ទី១ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ មានចម្ងាយផ្លូវ ៤០គីឡូម៉ែត្រ ពីទីរួមខេត្តត្បូងឃ្មុំ។ អង្គការបណ្តុះបណ្តាលថ្នាក់មូលដ្ឋាន (Organization For Basic Training) ហៅកាត់ថា OBT ត្រូវបានបង្កើតឡើងតាំងពីឆ្នាំ២០០៧ ដោយមានការចូលរួមពីសប្បុរសជន និងសហគមន៍ជីរោទិ៍ ក្នុងគោលបំណងលើកស្ទួយវិស័យអប់រំ និងជីវភាព សុខមាលភាពរបស់ប្រជាពលរដ្ឋក្នុងសហគមន៍ឱ្យកាន់តែប្រសើឡើង និងចូលរួមរំលែកបន្ទុករបស់រាជរដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ អង្គការនេះត្រូវបានចុះញ្ជីទទួលស្គាល់ត្រឹមត្រូវដោយក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ ១៥៤១/ស.ជ.ណចុះថ្ងៃទី ០២ ខែកក្កដា ឆ្នាំ២០០៩ និង​ត្រូវបានបង្កើតជា​ ទេសចរណ៍ដើម្បីសហគមន៍ជីរោទិ៍ (Tourism For Chiro Community)នៅក្នុងឆ្នាំ២០១៧ ដោយមានការទទួលស្គាល់ជាផ្លូវការពីមន្ទីរទេសចរណ៍ខេត្ត និង​រដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈលិខិត ៧៣៤/១៧ លសខតឃ ចុះថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ របស់រដ្ឋបាលខេត្តត្បូងឃ្មុំ។ក្នុង១ខែៗអង្គការទទួលភ្ញៀវទេសចរបរទេសមកកំសាន្ត និងស្នាក់នៅ HOME STAY និង BUNGALOWមានចំនួនប្រហែលពី៦០ទៅ១០០នាក់សំរាប់រដូវកាលដែលមានភ្ញៀវទេសចរច្រើន​ និងទេសចរក្នុងស្រុកដែលបានមកកំសាន្ត ក្រុងឬស្សី(ចំការឈូករតន៍)ប្រហែលពី ៥០០នាក់ក្នុងថ្ងៃធម្មតា និង ប្រហែលជាង ១០០០នាក់នៅថ្ងៃសៅរ៍ អាទិត្យ និងថ្ងៃបុណ្យជាតិ។

អត្ថបទទាក់ទង