ត្បូងឃ្មុំ ៖ ព្រឹកថ្ងៃ ១៥ សីហា ២០១៩ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងឯកឧត្តម ស៊ាក ឡេង បានអញ្ជើញអមដំណើរ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ចុះពិនិត្យមើលការដ្ឋានសាងសង់មន្ទីរពេទ្យបង្អែកខេត្តត្បូងឃ្មុំ និងពិនិត្យមើលការសាងសង់អគាវិទ្យាល័យតេជោសែន ត្បូងឃ្មុំ ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងដាំកូនឈើនាងនួនក្នុងបរិវេណសាលា។