រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យសណ្ឋាគារឆៃណាមេមត់ ដែលជាទីតាំងត្រៀមទុកជាមុន សម្រាប់អ្នកជំងឺ COVID-19 និងអំពាវនាវរក្សាអនាម័យ ពិសេសពលរដ្ឋ ដែលទើបមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីខ្លួន និងក្រុមគ្រួសារ

  • 1.7ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ពិនិត្យព្យាបាលអ្នកឆ្លងមេរោគ COVID-19 និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ទីតាំងនេះស្ថិតនៅសណ្ឋាគារឆៃណាមេមត់ ក្នុងស្រុកមេមត់ មាន៥០បន្ទប់
ដោយមើលឃើញថាជាទីតាំងមួយដ៍ល្អ បន្ទប់ស្អាត មានអនាម័យ អាចរក្សាអ្នកផ្ទុុកវីរុសកូវីដ១៩ ក៍ដូចជាស្នាក់នៅ ពិនិត្យ និងព្យាបាលបានយ៉ាងមានសុវត្ថិភាពផងដែរ។ដោយឡែកក្នុងខេត្តត្បូងឃ្មុំ មានមន្ទីរពេទ្យបង្អែក០៦ នៅតាម០៦ក្រុងនិងស្រុក បានយកជាកន្លែងពិនិត្យតាមដាន ព្យាបាលវីរុសកូវីដ១៩ យ៉ាងសស្រាក់សស្រាំបំផុតទាំងយប់ថ្ងៃ។ ពិសេសមន្ទីរពេទ្យបង្អែកពញាក្រែកមានអ្នកវិជ្ជមានវីរុសកូវីដ ចំនួន០២នាក់ និងមន្ទីរពេទ្យបង្អែកមេមត់មាន០១នាក់ កំពុងសម្រាកពិនិត្យព្យាបាល។ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណ ម្ចាស់សណ្ឋាគារឆៃណាមេមត់ ដែលសហការផ្តល់ទីតាំង ក្នុងយុទ្ធនាការការពារ និងប្រយុទ្ធប្រឆាំងការរីករាលដាលជាបន្ត ដែលជាជំងឺកំពុងរីករាលដាលជាសកល នាពេលនេះ។ឯកឧត្តមបណ្ឌិត អភិបាលខេត្ត ក៍បានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង មន្ត្រីសុខាភិបាលគ្រប់លំដាប់ថ្នាក់ក្នុងខេត្ត ក៍ដូចជាអំពាវនាវឲ្យពលរដ្ឋរក្សាអនាម័យជាប់ជាប្រចាំ លាងដៃនឹសាប៊ូឫអាកុល ពាក់ម៉ាស់ការពារ និងសូមកុំជួបជុំគ្នាក្នុងដំណាក់កាលនេះ ។ឯកឧត្តមបណ្ឌិត បញ្ជាក់បន្ថែមថា ជាពិសេសប្រជាពលរដ្ឋដែលទើបតែវិលត្រឡប់មកពីក្រៅប្រទេសវិញ ត្រូវនៅដាច់ដោយឡែកពីអ្នកដទៃរយៈពេល១៤ថ្ងៃ នឹងបន្តតាមដានសុខភាពខ្លួនឯង។ ហើយប្រសិនបើសង្ស័យថា ខ្លួនមានផ្ទុកនូវវីរុស COVID-19 សូមទំនាក់ទំនងទៅកាន់លេខទូរសព្ទ ១១៥ ឬមន្ទីរពេទ្យដែលនៅជិតលោកអ្នកបំផុត។សូមបញ្ជាក់ផងដែរថា ក្នុងខេត្តត្បូងឃ្មុំ មានអ្នកវិជ្ជមានមេរោគកូវីដ១៩ ចំនួន០៤នាក់ ដោយ០៣នាក់ដាក់ឲ្យនៅដាច់ដោយឡែក និងពិនិត្យព្យាបាលក្នុងមន្ទីរពេទ្យខេត្តត្បូងឃ្មុំ ក្នុងនោះ០២នាក់នៅមន្ទីរពេទ្យបង្អែកពញាក្រែក ០១នៅមន្ទីរពេទ្យបង្អែកមេមត់ ដោយឡែក០១ទៀតនៅមន្ទីរពេទ្យចាក់អង្រែ រាជធានីភ្នំពេញ។បើតាមក្រសួងសុខាភិបាល គិតត្រឹមរសៀលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ កម្ពុជាបានរកឃើញអ្នកឆ្លងមេរោគ COVID-19 ចំនួន៨៦នាក់ហើយ៕

អត្ថបទទាក់ទង