រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសដីកាតែងតាំង អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំថ្មី

  • 765
  • ដោយ Admin

(ត្បូងឃ្មុំ)៖ រដ្ឋបាលខេត្តត្បូងឃ្មុំ នៅថ្ងៃទី២១ ខែមករា ឆ្នាំ២០២២ បានធ្វើពីធីប្រកាសដីកាតែងតាំង លោក ផាត សុខសាន្ត ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តត្បូងឃ្មុំថ្មី ក្រោមអធិបតីភាព ឯកឧត្តម ហ៊ាង ស៉ីណេ អនុរដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ។

ពិធីនេះប្រព្រឹត្តិទៅ នៅសាលាខេត្តត្បូងឃ្មុំ ដោយមានការអញ្ជើញចូលរួមពីសំណាក់ អភិបាលរងខេត្ត នាយក នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានអង្គភាពលទ្ធកម្ម និងប្រធានអង្គភាពច្រកចេញចូលតែមួយ ចំណុះរដ្ឋបាលសាលាខេត្ត កម្លាំងទាំង៣ប្រភេទ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព អភិបាលក្រុង-ស្រុក នាយកវិទ្យាល័យ-អនុវិទ្យាល័យ លោកគ្រូ អ្នកគ្រូ មន្រ្តីរាជការនានាជុំវិញខេត្ត និងមន្ត្រីក្រោមឱវាទមន្ទីរអប់រំ យុវជន និងកីឡា សរុបចំនួនប្រមាណ២២០នាក់។

លោក អ៉ិន ពៅសម្បត្តិ ប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ មានមតិស្វាគមន៍ និងបានលើកឡើងនូវលទ្ធផលសំខាន់ៗ ដែលមន្ទីរអប់រំខេត្តសម្រេចបានកន្លងមក មានការរីកចម្រើនខ្លាំងនាពេលបច្ចុប្បន្ន បន្ទាប់មកលោក ហ៊ាង សុភី នាយកទីចាត់ការគ្រប់គ្រងធនធានមនុស្សសាលាខេត្តត្បូងឃ្មុំ បានអានដីកាតែងតាំង លោក ផាត សុខសាន្ត ជាអនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ។

បន្ទាប់ពីគណៈអធិបតីប្រគល់ដីកាតែងតាំងជូនរួចមក លោក ផាត សុខសាន្ត អនុប្រធានមន្ទីរអប់រំ យុវជន និងកីឡា ខេត្តត្បូងឃ្មុំ ដែលទើបទទួលដំណែងថ្មី បានឡើងធ្វើការប្តេជ្ញាចិត្តថា នឹងខិតខំពង្រឹងសាមគ្គីភាពផ្ទៃក្នុង ឲ្យបានល្អដោយឈរលើមូលដ្ឋានគោរពតាមបទដ្ឋាននានានិងច្បាប់របស់រដ្ឋ ហើយសូមសច្ចាថា មិនប្រព្រិត្តនូវអំពើទាំងឡាយណា ដែលបង្កឲ្យមានផលប៉ះពាល់ ភាពអវិជ្ជមានដល់អង្គភាព ពិសេសខូចខាតផលប្រយោជន៏ជាតិ និងប្រជាជន, គោរព អនុវត្តន៏គោលនយោបាយអប់រំ ច្បាប់ លិខិតបទដ្ឋាននានា ពិសេសកំណែទំរង់៨ចំណុចរបស់ក្រសួងអប់រំ យុវជន និងកីឡា សំដៅធ្វើយ៉ាងណាឲ្យការងារទទួលបានជោគជ័យ។

មានប្រសាសន៍សំណេះសំណាល ឯកឧត្តម ហ៊ាង ស៉ីណេ និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្តេច តែងគិតគូរដល់មន្ត្រីរាជការថ្នាក់ក្រោម ជាពិសេសបានធ្វើកំណែទម្រង់ជាច្រើនលើវិស័យអប់រំ ដែលវិស័យអប់រំ គឺជាវិស័យមួយ ដែលមិនអាចខ្វះបានសម្រាប់ការអភិវឍ្ឍន៏ប្រទេសជាតិ។

គណៈអធិបតីទាំង២រូប ក៏បានផ្ដល់នូវអនុសាសន៍ផ្តាំផ្ញើដល់លោកអនុប្រធានមន្ទីរអប់រំថ្មី ត្រូវតែរួមសហការគ្នាឲ្យបានល្អ ក្នុងការកែទម្រង់វិស័យអប់រំឲ្យ កាន់តែល្អប្រសើរឡើង ព្រោះវិស័យអប់រំត្រូវបានចាត់ទុកជាវិស័យ អាទិភាពមួយ ដើម្បីជំរុញការអភិវឌ្ឍប្រទេស ជាពិសេសនៅក្នុងយុគសម័យបច្ចុប្បន្ន ដែលការអភិវឌ្ឍត្រូវផ្អែកលើធនធានបញ្ញា។

បន្ថែមពីនេះ បានអំពាវនាវដល់មាតាបិតាសិស្សត្រូវរួមចំណែកជាមួយលោកគ្រូអ្នកគ្រូ ក្នុងការអប់រំកូនចៅដើម្បី ឲ្យពួកគេទទួលបានចំណេះដឹង និងសីលធម៌ល្អក្នុងការរស់នៅក្នុងសង្គម ជាពិសេសគឺអាចទទួលបានការងារល្អទៅថ្ងៃអនាគត៕

អត្ថបទទាក់ទង