រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ កោតសរសើរចំពោះសមាគមន៍នារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញកិច្ចការងារមនុស្សធម៍បានយ៉ាងល្អ ពិសេសលើស្ត្រី និងកុមារី នារយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ

  • 534
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ នាថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២នេះ បានថ្លែងការកោតសរសើរចំពោះសមាគមន៍នារី ដើម្បីសន្តិភាព និងការអភិវឌ្ឍន៍ខេត្ត ក្នុងការបំពេញកិច្ចការងារមនុស្សធម៍បានយ៉ាងច្រើន ពិសេសលើស្ត្រី និងកុមារី នារយៈពេលពេញ១ឆ្នាំ២០២១កន្លងទៅ។

មានប្រសាសន៍លើកឡើងបែបនេះ ក្នុងឳកាសឯកឧត្តមបណ្ឌិត និងឯកឧត្តម ឡុង ធាម សមាជិកក្រុមប្រឹក្សាខេត្ត តំណាងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងលោកជំទាវ ម៉េង វ៉ាន់ដានីន ប្រធានកិត្តិយសសាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងការអភិវឌ្ឍន៏ខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបូកសរុបលទ្ធផលការងាររបស់សាខាសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៏ និងក្រុមចលនាស្រ្តីខេត្តត្បូងឃ្មុំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ នៅសាលប្រជុំ គ សាលាខេត្តត្បូងឃ្មុំ ។

ឯកឧត្តមបណ្ឌិត អភិបាលខេត្ត បញ្ជាក់បន្ថែមថា សមាគន៍នារីខេត្តត្បូងឃ្មុំ ពិតជាបានបំពេញនូវការងារបានយ៉ាងល្អ តាមរយៈការងារបញ្ជ្រាបយេនឌ័រតាមវិស័យ និងការតាក់តែងគោលនយោបាយ, ការបង្កើនភាពអង់អាចផ្នែកសេដ្ឋកិច្ចដល់ស្រ្តី, កិច្ចការពារផ្លូវច្បាប់ដល់ស្រ្តីនិងក្មេងស្រី ភាពជាអ្នកដឹកនាំរបស់ស្រ្តី ក្នុងវិស័យសាធារណៈ និងនយោបាយ, ការងារអប់រំ ផ្សព្វផ្សាយ និងបង្កើនការយល់ដឹងជាសាធារណៈ, ការអភិវឌ្ឍធនធានមនុស្ស និងប្រសិទ្ធភាពស្ថាប័ន និងកិច្ចសហការជាមួយអង្គការជាតិ និង អន្តរជាតិ និងជាមួយដៃគូពាក់ព័ន្ធ សំដៅលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្រ្តីនិងក្មេងស្រី ក៏ដូចជា ការទប់ស្កាត់អំពើហិង្សាទាក់ទងនឹងយេនឌ័រ និងជួយជនរងគ្រោះឱ្យទទួលបានភាពយុត្តិធម៌។

បើតាមលោកជំទាវ នី ចាន់ធីតា ប្រធានប្រតិបត្តិសាខាសមាគមន៍នារីខេត្តត្បូងឃ្មុំ បានមានប្រសាសន៏ឲ្យដឹងថា កិច្ចប្រជុំនេះ មានសារៈសំខាន់ណាស់ ដែលអ្នកអនុវត្ត និងអ្នកគាំទ្រថវិកា និងអ្នកពាក់ព័ន្ធផ្សេងទៀត បានចូលរួមពិនិត្យឡើងវិញនូវចំណុចការអនុវត្តបានទៅតាមផែនការរយៈពេល១ឆ្នាំកន្លងទៅ និងទិសដៅបន្តសម្រាប់អនុវត្តនៅឆ្នាំ ២០២២ ដើម្បីទទួលបានជោគជ័យ ក្នុងការចូលរួមចំណែកជាមួយរាជរដ្ឋាភិបាល កម្ពុជា ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្រ្តី ធ្វើអោយប្រទេសជាតិទទួលបានសុខសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍន៍៕

អត្ថបទទាក់ទង