រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ សម្ពោធដាក់ឲ្យប្រើប្រាស់សមិទ្ធិផលនានាក្នុងវត្តសិរីឧត្តមស្រះជុំ (ហៅវត្តអណ្តូងក្តី) នៅស្រុកត្បូងឃ្មុំ ដើម្បីបន្តអភិវឌ្ឍន៍ និងអភិរក្សវិស័យពុទ្ធចក្រ

  • 623
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ ម៉េង វ៉ាន់ដានីន នៅព្រឹកថ្ងៃទី៣០ ខែមករា ឆ្នាំ២០២២ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបុណ្យឆ្លងសម្ពោធដាកឲ្យប្រើប្រាស់ជាផ្លូវការ ផ្លូវបេតុង រោងវិបស្សនា រួមនឹងបុណ្យផ្កាសាមគ្គី នៅវត្តសិរីឧត្តមស្រះជុំ (ហៅវត្តអណ្តូងក្តី) ស្ថិតនៅភូមិសាមគ្គី ឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ ។
ក្នុងនោមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវអភិបាលរងខេត្ត លោកឧកញ៉ា លោក លោកស្រី ដែលជាថ្នាក់ដឹកនាំ មន្ទីរ-អង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកត្បូងឃ្មុំ ព្រមទាំងបងប្អូនប្រជាពលរដ្ឋពុទ្ធបរិស័ទចំណុះជើងវត្តយ៉ាងច្រើកុះករ។

មានប្រសាសន៍សំណេះសំណាលនាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានលើកឡើងថា៖ បើយើងក្រឡេកថយក្រោយទៅកាន់សម័យប៉ុលពតជារបបវាលពិឃាត ៣ឆ្នាំ ៨ខែ ២០ថ្ងៃ ធ្វើឲ្យប្រជាពលរដ្ឋកម្ពុជាជាច្រើននាក់បានស្លាប់បាត់បង់ជីវិត ដោយការយកជីវិតទៅប្ដូររបស់សម្ដេចទាំងទ្វេ និងឥស្សរជនឆ្នើមដទៃទៀត បានរំដោះប្រទេសជាតិរួចចាកផុតពីរបប ខ្មៅងងឹត យង់ឃ្នង ធ្វើប្រទេសជាតិ ទទួលបានសុខសន្តិភាព រហូតពេលបច្ចុប្បន្ន ។

ឯកឧត្តមបណ្ឌិតបានបន្តទៀតថា សន្តិភាព ដែលយើងទទួលបានសព្វថ្ងៃនេះ គឺឆ្លងកាត់ការពលីអាយុជីវិតរបស់ឥស្សជនជាច្រើនរូប ដូច្នេះ យើងទាំងអស់គ្នា ត្រូវរក្សា សន្តិភាព នេះ ឲ្យបានគង់វង្ស ដើម្បីឲ្យប្រទេសយើង មានការអភិវឌ្ឍន៍រីកចម្រើនបន្តទៅមុខទៀត ។ បើយោងតាមការវិភាគ របស់អ្នកសេដ្ឋកិច្ចអន្តរជាតិ ប្រសិនបើប្រទេសយើង មានសន្តិភាព ស្ថិរភាពនយោបាយ នោះនៅឆ្នាំ ២០៣០ ប្រជាពលរដ្ឋនឹងមានជីវភាពមធ្យម និងនៅឆ្នាំ ២០៥០ ប្រទេសកម្ពុជាយើងនឹងក្លាយជាប្រទេសអ្នកមាន តាមរយៈការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី ធ្វើអោយមានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ ។

ជាចុងក្រោយ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ ក៏បានអំពាវនាវ សូមអោយប្រជាពលរដ្ឋទាំងអស់កុំភ្លេចទៅ បោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ-សង្កាត់ នាពេលខាងមុខទាំងអស់គ្នា នឹងបន្តអនុវត្តន៏ឲ្យបានខ្ជាប់ខ្ជួន តាមវិធានការរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាលកម្ពុជា ដើម្បីចៀសផុតពីជំងឺកូវីដ-១៩ និងបានផ្តល់ជូនប្រជាពុទ្ធបរិស័ទជាង៦០០នាក់ដែលបានចូលរួមក្នុងម្នាក់ក្រមា០១ និងថវិកាមួយចំនួនផងដែរ។

បើតាមការឲ្យដឹង ពីលោក សេង សុខឃឿន អភិបាលស្រុកត្បូងឃ្មុំ វត្តសិរីឧត្តមស្រះជុំ (អណ្ដូងក្តី) កសាងឡើងក្នុងឆ្នាំ ១៨៥៥ មកម៉្លេះ ដោយមានព្រះសង្ឃ គង់នៅ ចំនួន ៣៩ អង្គ/នាក់ (ភិក្ខុចំនួន ៧ អង្គ សាមណេរ ៣២ អង្គ សិស្សស្នាក់នៅរៀនសូត្រ ០៨រូប) ឆ្លងកាត់ ព្រះចៅអធិការវត្ត ចំនួន ៨ ព្រះអង្គ រហូតមកដល់ពេលបច្ចុប្បន្ននេះ មានព្រះគ្រូចៅអធិការ ព្រះនាម ហ៊ុត គឹមហ៊ាង បន្តការថែរក្សា ស្ថាបនា និងកសាងនូវសមិទ្ធផលនានាជាច្រើនទៀត៕

អត្ថបទទាក់ទង