នៅថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានកាកបាតក្រហមកម្ពុជាខេត្ត និងលោកជំទាវ បានអញ្ជើញជួបសំណេះសំណាល សួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១៤០គ្រួសារ នៅក្នុង៧ភូមិ នៃឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ។ក្នុងពិធីសំណេះសំណាលចែកអំណោយ នាឱកាសនោះ ធ្វើឡើងនៅសាលាបឋមសិក្សាខ្សាច់ប្រឆេះលើ ស្ថិតនៅឃុំក្រូចឆ្មារ ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ មានការអញ្ជើញចូលរួមពី ឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម លោកជំទាវ ប្រធាន/អនុប្រធានកិត្តិយសាខា គណៈកម្មាធិការសាខា ព្រមទាំងប្រជាពលរដ្ឋយ៉ាងជាច្រើនរូបទៀត ។សូមបញ្ជាក់ថា ៖ អំណោយដែលបានចែកជូនប្រជាពលរដ្ឋទាំង១៤៦គ្រួសារ ក្នុង១គ្រួសារទទួលបាន អង្ករ ២៥គ.ក្រ មី១កេស ត្រីខ១០កំប៉ុង ទឹកស៊ីអ៊ីវ១ យួរនិងថវិកា ២០,០០០រៀល ផងដែរ៕
#កាកបាតក្រហមកម្ពុជាខេត្តត្បូងឃ្មុំ
#ខេត្តត្បូងឃ្មុំ