រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

ក្របខ័ណ្ឌអភិវឌ្ឍន៍ខេត្ត

  • 5.8ពាន់
  • ដោយ Admin

សំណង់អគាររដ្ឋបាលប្រមូលផ្តុំ របស់សាលាខេត្ត និងមន្ទីរជុំវិញខេត្តត្បូងឃ្មុំ

ខេត្តត្បូងឃ្មុំមានចក្ខុវិស័យអភិវឌ្ឍន៍

  • កសាងសង្គមមួយរឹងមាំមានសន្តិភាព មានស្ថេរភាពនយោបាយ សន្តិសុខ សណ្ដាប់ធ្នាប់សង្គមមានការអភិវឌ្ឍប្រកបដោយចីរភាពនិងសមធម៌ លទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស គោរពសិទ្ធិនិងសេចក្តីថ្លៃថ្នូររបស់ប្រជាពលរដ្ឋ។
  • ប្រជាពលរដ្ឋមានចំណេះដឹងខ្ពស់ និងសុខមាលភាពល្អ ជីវភាពសមរម្យរស់នៅ ប្រកបដោយសុខដុមរមនាក្នុងរង្វង់គ្រួសារ និងសង្គមជាតិព្រមទាំងការផ្ដល់ សេវាសាធារណៈឆ្លើយតបតាមតម្រូវការរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ ក្នុងដែនដីនៃរដ្ឋបាលខេត្តត្បូងឃ្មុំ។

១.ផ្នែកសេដ្ឋកិច្ច

គោលបំណង

  • បង្កើនប្រាក់ចំណូលរបស់ប្រជាជនតាមរយៈការកែលម្អប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធរូបវន្ត និងការលើកកម្ពស់ផលិតផល កសិផល សេវាកម្មឲ្យមានបរិមាណ និងគុណភាពស្របតាមបទដ្ឋានបច្ចេកទេស និងកែលម្អប្រព័ន្ធទិន្នន័យមូលដ្ឋានព្រមទាំងពង្រឹងសមត្ថភាពធនធានមនុស្ស។
  • ត្រូវផ្ដោតជាសំខាន់លើការបង្កើនផលិតកម្ម ដំណាំកសិ-ឧស្សាហកម្ម និងការកែច្នៃកៅស៊ូ ពោតដំឡូង សណ្ដែក ម្រេច ។ល។
  • ជំរុញឲ្យមានការរីកចំរើនឡើងខាងឧស្សាហកម្មកែច្នៃ និងផ្គត់ផ្គង់វត្ថុធាតុដើមតាមបណ្ដារោងចក្រឲ្យបានគ្រប់គ្រាន់ ពិសេសរកប្រភពទីផ្សារជូនដល់កសិករលក់ផលិតផល   និងកសិ-ឧស្សាហកម្ម។

យុទ្ធសាស្ត្រ

  • បង្កើនផលិតកម្ម ដំណាំកសិ-ឧស្សាហកម្ម និងបង្កើនផលិតភាពស្រូវ និងដំណាំផ្សេងៗទៀត
  • បន្សាំទៅនឹងការប្រែប្រួលអាកាសធាតុ ការប្រើប្រាស់ពូជដែលមានគុណភាពឆ្លើយតបទៅនឹងតម្រូវការទីផ្សារ និងការគ្រប់គ្រង ការលំអដី ទប់ស្កាត់ការបាត់បង់ជីជាតិដី ការប្រើប្រាស់ដីកសិកម្ម និងផ្ដល់សេវាបច្ចេកទេសកសិកម្មថ្មីៗ សមស្របដល់កសិករ និងជំរុញការកែច្នៃប្រឌិតសន្តិសុខស្បៀង ផលិតផលនាំចេញដែលធានាទាំងបរិមាណ និងគុណភាព
  • ទប់ស្កាត់ការរីករាលដាលជំងឺឆ្លងរបស់សត្វ ការនាំចូលសត្វ និងថ្នាំពុលជីកសិកម្មដោយខុសច្បាប់
  • កែលម្អហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្ត្រដោយពង្រឹងចំណេះដឹង ជំនាញបច្ចេកទេស និងការអនុវត្តច្បាប់ព្រមទាំងអភិរក្សប្រភពទឹក និងធនធានរ៉ែ
  • ពង្រឹងគុណភាពផលិតផលសេវាកម្មរមណីយដ្ឋានដើម្បីប្រកួតប្រជែងទីផ្សារក្នុងស្រុកក្នុង និងក្រៅស្រុកដោយមានការសហការពីគ្រប់អ្នកពាក់ព័ន្ធ។
២.ផ្នែកសង្គមកិច្ច

គោលបំណង

  • លើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រីក្នុង គ្រប់ដំណាក់កាល និងគ្រប់កម្រិតទាំងអស់
  • លុបបំបាត់ការរំលោភបំពាន យកចិត្តទុកដាក់ចំពោះជនងាយរងគ្រោះ សុខភាពប្រជាជន តាមរយៈការកាត់បន្ថយមរណភាពមាតាទារក ជំងឺឆ្លង ជំងឺមិនឆ្លង និងផ្ដល់អាហារូបត្ថម្ភ
  • ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព ការអប់រំរក្សាអនាម័យ បង្កើនចំណេះដឹង
  • បង្កើតការងារ និងមុខរបរ ថែរក្សាសម្បត្តិវប្បធម៌ការគោរពប្រតិបត្តិសាសនា និងការផ្ដល់ព័ត៌មានឲ្យបានទូលំទូលាយដល់ប្រជាជន។

យុទ្ធសាស្ត្រ

  • ពង្រឹងសុខភាពបន្តពូជសុខភាពមាតាទារកកុមារ និងសុខភាពយុវវ័យដោយផ្ដល់នូវអាហារូបត្ថម្ភ និងការកាត់បន្ថយជំងឺអេដស៍ ជំងឺរបេង ជំងឺគ្រុនចាញ់ និងសេវា ពិសេសជំងឺបេះដូង ទឹកនោមផ្អែម និងជំងឺលើសឈាម។
  • ពង្រឹងការអនុវត្តកម្មវិធីសិក្សាតាមរយៈការប្រមូលកុមារចូលរៀនជួយសិស្សទន់ខ្សោយ ជំរុញការផ្សព្វផ្សាយអំពីតម្លៃនៃការអប់រំ
  • ការសិក្សាស្វែងរកការគាំទ្រពីដៃគូអភិវឌ្ឍន៍ សហគមន៍ និងអ្នកពាក់ព័ន្ធនានា ពង្រឹងការអនុវត្តគោលនយោបាយជាតិមុខរបរ និងការងារ ដោយជំរុញយន្តការផ្សព្វផ្សាយពិព័រណ៍ការងារ ធ្វើអធិការកិច្ច និងដោះស្រាយវិវាទការងារ
  • ការផ្ដល់សម្ភារៈ និងសេវាការងារដើម្បីបង្កើតមុខរបរពិតប្រាកដបង្កើតការគ្រប់គ្រងជនងាយរងគ្រោះ និងចំណាកស្រុកដោយសហការជាមួយអាជ្ញាធរមូលដ្ឋាន និងអ្នកពាក់ព័ន្ធ
  • ពង្រឹងសិទ្ធិអំណាច ការចូលរួមមតិសកម្មភាពផ្សេងៗរបស់ស្ត្រី លុបបំបាត់អំពើហិង្សាក្នុងគ្រួសារទប់ស្កាត់ការហូរចូលវប្បធម៌បរទេស ផ្ដល់តម្លៃដល់សិល្បករ និងវប្បធម៌ខ្មែរដោយបន្តផ្សព្វផ្សាយវប្បធម៌ខ្មែរច្បាប់ស្ដីពីការការពារ និងថែរក្សាសម្បត្តិវប្បធម៌ ពង្រឹងការអនុវត្ត និងគោរពធម៌វិន័យ និងពុទ្ធឱវាទតាមរយៈការជំរុញការអនុវត្តលិខិតបទដ្ឋាននានាដើម្បីកាត់បន្ថយអធិករណ៍ក្នុងវិស័យសាសនា
  • បង្កើនគុណភាពផលិតតកម្មកម្មវីធីវិទ្យុ ដើម្បីផ្ដល់ចំណេះដឹង និងព័ត៌មានដល់ប្រជាជនទូទាំងខេត្ត។
៣. ផ្នែកការប្រើប្រាស់ដីធ្លី និងការគ្រប់គ្រងធនធានធម្មជាតិ បរិស្ថាន គ្រោះមហន្តរាយ និងការប្រែប្រួលអាកាសធាតុ

គោលបំណង

  • ថែរក្សាការពារធនធានធម្មជាតិ និងបរិស្ថានក្នុងខេត្ត និងកាត់បន្ថយជម្លោះដីធ្លី និងការយកចិត្តទុកដាក់កាត់បន្ថយផលប៉ះពាល់ពីគ្រោះអន្តរាយ។

យុទ្ធសាស្ត្រ

  • យកចិត្តទុកដាក់ថែរក្សាការពារធនធានធម្មជាតិតាមរយៈការពង្រឹងការអនុវត្ត ការផ្សព្វផ្សាយច្បាប់ពាក់ព័ន្ធនិងព្រៃឈើ
  • បន្តជម្រុញការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ និងដាច់ដោយដុំ ឲ្យបានទូលំទូលាយជូនប្រជាពលរដ្ឋ
  • យកចិត្តទុកដាក់កាត់បន្ថយនូវផលប៉ះពាល់បណ្ដាលពីគ្រោះអន្តរាយដល់ប្រជាពលរដ្ឋក្នុងខេត្ត។
៤. ផ្នែកការងាររដ្ឋបាល សន្តិសុខ និងសណ្ដាប់ធ្នាប់សាធារណៈ

គោលបំណង

  • កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងបទល្មើសផ្សេងៗមានក្នុងខេត្ត។ ចូលរួមកាត់បន្ថយអំពើហិង្សាផ្នែកយេនឌ័រក្នុងសង្គមព្រមទាំងជំរុញ និងលើកកម្ពស់ការផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋប្រកបដោយគុណភាព និងប្រសិទ្ធភាព។

យុទ្ធសាស្ត្រ

  • យកចិត្តទុកដាក់បង្ការ និងទប់ស្កាត់បទល្មើសផ្សេងៗ ដែលមានក្នុងខេត្ត និងធ្វើការបណ្ដុះបណ្ដាលផ្សព្វផ្សាយច្បាប់ចរាចរណ៍ផ្លូវគោក ច្បាប់ស្ដីពីផ្លូវថ្នល់ និងច្បាប់ពាក់ព័ន្ធផ្សេងៗ ឲ្យបានទូលំទូលាយ។
  • ចូលរួមកាត់បន្ថយអំពើហិង្សាផ្នែកយេនឌ័រក្នុងសង្គមព្រមទាំងជំរុញ និងយកចិត្តទុកដាក់ផ្ដល់សេវាសាធារណៈជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ។