ក្រៅពីសក្ដានុពលទេសចរណ៍សំខាន់ៗមួយចំនួន ខេត្តត្បូងឃ្មុំ ក៏ជាខេត្តថ្មីមួយដែលមានចំការកៅស៊ូច្រើនជាងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមាននៅស្រុកមេមត់ ពញក្រែក ត្បូងឃ្មុំ តំបែរ និងស្រុកអូររាំងឪ។
ចំការកៅស៊ូមានទេសភាពបៃតងស្រស់គួរឲ្យគយគន់ ហើយក៏អេកូទេសចរណ៍មួយយ៉ាងសំខាន់សម្រាប់ធ្វើការទាក់ទងទាញភ្ញៀវទេសចរជាតិ និងអន្ដរជាតិមកទស្សនា ព្រមទាំងបានស្វែងយល់ពីបច្ចេកទេសដាំ ការថែទាំការប្រមូលផលជ័រកៅស៊ូ និងមានរោងចក្រការកែច្នៃកៅស៊ូជាដើម។