ផេកផ្លូវការរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ បន្ទាប់ពីជនអនាមិក ហេកយកទៅគ្រប់គ្រងនោះ គណ:ពេលនេះ ក្រុមការងារបានយកត្រលប់មកវិញបានហើយ។
ចំពោះមុខ សូមអរគុណដល់ក្រុមការងារនៃអគ្គលេខាធិការដ្ឋាន របស់ក្រសួងមហាផ្ទៃ ពិសេសនាយកដ្ឋានព័ត៌មានវិទ្យា ដែលបានរួមសហការគ្នាជាមួយក្រុមការងារបច្ចេកទេសនៃរដ្ឋបាលខេត្ត រហូតយកមកគ្រប់គ្រងវិញបាន ដើម្បីបន្តធ្វើការផ្សព្វផ្សាយដល់សាធារណ:ជន បានទទួលជ្រាប នូវរាល់សេចក្តីជូនដំណឹងផ្សេងៗ និងរាល់សកម្មភាពថ្នាក់ដឹកនាំ ក៍ដូចជាព័ត៌មានថ្មីៗសំខាន់ៗជុំវិញខេត្តត្បូងឃ្មុំ ។
អាស្រ័យហេតុនេះ សូមសាធារណ:ជនទាំងអស់ ទទួលជ្រាប!! សូមអរគុណ
