រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

៦ខែដើមឆ្នាំ២០១៩នេះ ខេត្តត្បូងឃ្មុំ មានអ្នកផ្ទុកមេរោគអេដសន៍ប្រមាណ ១៥០០នាក់!!

  • 1.1ពាន់
  • ដោយ Admin

ក្នុងសិក្ខាសាលាស្តីពីការឆ្លើយតបនឹងមេរោគអេដស៍ និងជំងឺអេដស៍ ជាពហុវិស័យរបស់គណៈកម្មាធិកាប្រយុទ្ធនឹងជំងឺអេដស៍ ខេត្តត្បូងឃ្មុំ ឆមាសទី២ ឆ្នាំ២០១៩ នៅរសៀលថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៩នេះ ដោយមានការចូលរួមពីឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត មន្ទីរអង្គភាពពាក់ព័ន្ធ អង្គការដៃគូ និងស្ថាប័នឯកជននានាជុំវិញខេត្ត ទេសរដ្ឋមន្ដ្រី អៀង មូលី ប្រធានអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានធ្វើការអំពាវនាវ ឲ្យអាជ្ញាធរ អង្គការដៃគូពាក់ព័ន្ធ គ្រឹះស្ថានសប្បាយ និងប្រជាពលរដ្ឋទាំងអស់ ចាំបាច់រួមសហការគ្នាក្នុងការបង្ការទប់ស្កាត់ការរីករាលដាលជំងឺអេដស៍ ទើបការងារនេះទទួលបានជោគជ័យ។

បើតាមលោក កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ ឲ្យដឹងថា រយ:ពេល ៦ខែ ដើមឆ្នាំ២០១៩នេះ មានអ្នកផ្ទុកមេរោគអេដស៍ និងកំពុងទទួលសេវាព្យាបាលទាំងអស់ចំនួន ១៥០១នាក់ ស្រី៨១៣នាក់ អ្នកជំងឺមានបន្ទុកវីរុសជំងឺអេដស៍កម្រិតទាប មានចំនួន១៨១នាក់ ស្រី៨៦នាក់ អ្នកផ្ទុកមេរោគបោះបង់ការព្យាបាលចំនួន៣នាក់ ស្រី២នាក់ និងស្លាប់ចំនួន៧នាក់៕ Toch Sovy

អត្ថបទទាក់ទង