រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ សុំឲ្យលោកយាយលោកតា ត្រូវជឿជាក់និងបន្តកាន់ដៃសម្តេចតេជោ ហ៊ុន សែន ឈរលើនាវាសុខសន្តិភាព ឆ្ពោះទៅកាន់ត្រើយការអភិវឌ្ឍន៍

  • 1.1ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកស្រី ព្រមទាំងមាតាបិតា កូនៗ និងអភិបាល អភិបាលរងស្រុកត្បូងឃ្មុំ បានអញ្ជើញទៅចូលរួមដាក់បិណ្ឌវេនទី៩ នៅវត្តសុវណ្ណបុទុមវត្តី
ហៅវត្តរការឃ្នួច ស្ថិតក្នុងឃុំជីគរ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ថ្លែងបង្ហាញប្រាប់ទៅកាន់លោកតាលោកយាយនាឪកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ បានលើកឡើងនូវសមិទ្ធិផលយ៉ាងច្រើន ដែលបានកសាងផុសរូបរាងឡើង គឺច្បាស់ណាស់ដោយសារប្រទេសជាតិមានសុខសន្តិភាពពេញលេញ និងការអភិវឌ្ឍនូវគ្រប់វិស័យ ជាពិសេសវិស័យពុទ្ធចក្រ។

ឯកឧត្តម បន្តថា ចំពោះពិធីបុណ្យភ្ជុំបិណ្ឌប្រពៃណីជាតិខ្មែរ តាមគន្លងទំនៀមទំលាប់ ប្រពៃណីសាសនា ត្រូវបានប្រជាពលរដ្ឋធ្វើឡើងគ្រប់ទីវត្តអារាម ទូទាំងប្រទេស ប្រកបដោយស្នាមញញឹម ក្រោមការដឹកនាំដ៏ឈ្លាសវៃ របស់សម្តេចតេជោហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកសំខាន់បំផុតនោះគឺបាវចនាជាតិ ដែលមាន ជាតិ សាសនា ព្រះមហាក្សត្រ។

ឯកឧត្តមអភិបាលខេត្ត គូសបញ្ជាក់ថា ក្រោមការដឹកនាំដ៍ត្រឹមត្រូវរបស់សម្តេចតេជោ ហ៊ុន សែន ប្រមុខកម្ពុជា បាននាំយកប្រទេសចេញពីភ្នក់ភ្លើងសង្គ្រាម ដោយអនុវត្តន៍យុទ្ធសាសន្ត្រឈ្នះៗ ក្នុងការផ្សះផ្សារបង្រួបបង្រួមជាតិ ដែលធ្វើឲ្យប្រទេសមានសុខសន្តិភាពពេញលេញ ប្រជាពលរដ្ឋប្រកបរបរទទួលទានបានដោយសេរី ធ្វើឲ្យមានជីវភាពធូរធារ ទើបពលរដ្ឋមានលទ្ធភាព និងឪកាសធ្វើបុណ្យនានាជុំបងប្អូន ដោយសប្បាយរីករាយបែបនេះ ពិសេសពិធីបុណ្យភ្ជុំបិណ្ឌនេះតែម្តង។

ឯកឧត្តម ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ សុំឲ្យលោកយាយលោកតា ត្រូវជឿជាក់និងបន្តកាន់ដៃសម្តេចតេជោ ហ៊ុន សែន ឈរលើនាវាសុខសន្តិភាព ឆ្ពោះទៅកាន់ត្រើយការអភិវឌ្ឍន៍ និងត្រូវប្រឆាំងរាល់ទង្វើជនអគតិទាំងអស់ ដែលចង់ឲ្យកម្ពុជា មានសង្គ្រាមជាថ្មីម្ដងទៀត ជាពិសេសជនក្បត់ជាតិ សម រង្ស៊ី ដែលថ្លើមធំហ៊ានប្រមាថរហូតដល់ព្រះមហាក្សត្រ ដែលជាជីវិតតម្កល់លើត្បូង នៃប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេស។

ក្នុងឱកាសនោះ ឯកឧត្តម ជាម ច័ន្ទសោភ័ណ និងលោកស្រី រួមទាំងក្រុមគ្រួសារ ក៍បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លាន២សែនរៀល ទៅប្រគេនជូនវត្តរការឃ្នួច សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋ ក៍ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាល ក្នុងនាមជាមេគ្រួសារ និងអាណាព្យាបាលរបស់ពលរដ្ឋ ក្នុងខេត្តត្បូងឃ្មុំទាំងមូល៕

អត្ថបទទាក់ទង