រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ នាំយកទេយ្យទាន បច្ច័យប្រគេនវត្តដំរិល ចែកថវិការពលរដ្ឋ និងផ្តល់រទេះរុញ ជូនចាស់ជរាពិការ ក្នុងថ្ងៃបិណ្ឌទី១១

  • 1.3ពាន់
  • ដោយ Admin

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០១៩នេះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមទាំងលោក លោកស្រី មន្ទីរអង្គភាពជុំវិញខេត្ត អាជ្ញាធរស្រុកអូរ

រាំងឪ ស.ស.យ.កខេត្ត លោកតាលោកយាយនិងប្រជាពលរដ្ឋចំណុះជើងវត្ត បានចូលរួមដាក់បិណ្ឌ រាប់បាត្រវេនទី១១ នៅវត្តសេត្ថហតី ហៅវត្តដំរិល ស្ថិតក្នុងឃុំដំរិល ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ និងលោកជំទាវ រួមទាំងមន្ត្រីរាជការ ស.ស.យ.កខេត្ត បាននាំយកទេយ្យទាន គ្រឿងឧបភោគបរិភោគ និងថវិកាចំនួន ៥លានរៀល ទៅប្រគេនជូនវត្តដំរិល សម្រាប់ចូលរួមទ្រទ្រង់ជាបន្តក្នុងទីអារាមមួយនេះ ដើម្បីម្រើឲ្យវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ ព្រមទាំងចែកថវិការដល់លោកតាលោកយាយ និងប្រជាពលរដ្ឋចំនួនប្រមាណ៣០០នាក់ ក្នុងម្នាក់ៗ១មុឺនរៀល ក៍ដូចជាចែកនំដល់កុមារាកុមារី ប្រកបដោយទឹកមុខសប្បាយរីករាយ និងស្និទ្ធស្នាលបំផុត។

នាវេលាដ៍ប្រពៃ ធ្វើបុណ្យ ចែកទៀន រាប់បាត្រ បង្សុកូល ឯកឧត្តមបណ្ឌិត ជាមច័ន្ទសោភ័ណ និងលោកជំទាវ បានឧទ្ទិសកុសល្យផលបុណ្យដែលបានសាងឡើងដោយសទ្ធាជ្រះថ្លា ជូនដល់ដួងវិញ្ញាណក្ខន្ធបងប្អូន ជីដូនជីតា ញាតិការទាំង៧សន្តាន ដែលបានចែកឋានទៅ និងឧទ្ទិសកោសល្យដល់វិញ្ញាណក្ខន្ធ យុទ្ធជន យុទ្ធនារី ដែលបានលះបង់ជីវិត ដើម្បីបុព្វហេតុជាតិ និងប្រជាពលរដ្ឋដែលបានបាត់បង់ជីវិតក្នុងរបបប៉ុលពត និងពពួកប្រេតជនញាតិ ដែលបានស្លាប់ទៅ ជាពិសេសសូមឲ្យមន្ត្រីរាជការ ប្រជាពលរដ្ឋក្នុងខេត្តត្បូងឃ្មុំទាំងអស់ ក៍ដូចជាទូទាំងប្រទេសកម្ពុជាទាំងមូល ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា គ្រប់ៗក្រុមគ្រួសារ។

នាឱកាសនោះដែរ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្តត្បូងឃ្មុំ និងលោកស្រី ក្រោយទទួលដំណឹងចាស់ជរាពិការ មិនមានរទេះរុញ ឆ្លៀតក្នុងបិណ្ឌវេនទី១១នេះ ក៍បាននាំយកអំណោយសាខាកាកបាទក្រហមខេត្ត មានជាគ្រឿងឧបភោគបរិភោគ និងថវិការមួយចំនួន ព្រមទាំងរទេះរុញចំនួន៤គ្រឿង ផ្តល់ជូនចាស់ជរាពិការចំនួន៤នាក់ មានលំនៅដ្ឋាននៅទីនោះដែលជាការខ្វល់ខ្វាយយកចិត្តទុកដាក់ ផ្តល់ភាពកក់ក្តៅដល់ពលរដ្ឋគ្រប់មជ្ឈដ្ឋានក្នុងខេត្តទាំងមូល៕

អត្ថបទទាក់ទង