រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធានប្រតិបត្តិ និងសមាជិកសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ

  • 1.4ពាន់
  • ដោយ Admin

(ត្បូងឃ្មុំ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ និងទិដៅអនុវត្តឆ្នាំ២០២០ និងពិធីប្រកាសទទួលស្គាល់ ការកែសម្រួល និងបំពេញបន្ថែមសមាសភាពថ្នាក់ដឹកនាំសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ នៅសាលាខេត្តត្បូងឃ្មុំ នារសៀលថ្ងៃច័ន្ទ ៥កើត ខែមិគសិរ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី៣០ ខែធ្នូ ឆ្នាំ ២០១៩។

នៅក្នុងពិធីប្រកាសកែសម្រួលនោះ លោកជំទាវ ម៉េង វ៉ាន់ដានីន ជាម ច័ន្ទសោភ័ណ ក៏ត្រូវបានតែងតាំងជាប្រធានកិត្តិយស សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាព និងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ និងលោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្ត ជាប្រធានប្រតិបត្តិ សម្រាប់ដឹកនាំបន្ត រួមជាមួយសមាជិកាមួយចំនួនទៀត ក៏បានបំពេញបន្ថែមនៅក្នុងរចនាសម្ព័ន្ធផងដែរ។

ឆ្លៀតក្នុងឱកាសនោះ លោកជំទាវបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលការងារ ដែលសាខាសមាគមន៍ខេត្ត ខិតខំសម្រេចបឋននាពេលកន្លងមក ក៍ដូចជាប្រឹងប្រែងជាបន្តឲ្យកាន់តែល្អឡើងបន្ថែមទៀត។

លោកជំទាវ ក៍បានថ្លែងអំណរគុណ ចំពោះ ឯកឧត្តម ប្រធានគណបក្សប្រជាជនខេត្ត អភិបាលនៃគណៈអភិបាលខេត្ដ ក្រុមការងារ និងថ្នាក់ដឹកនាំខេត្តទាំងអស់ ដែលបានយកចិត្តទុកដាក់និងជួយឧបត្ថម្ភ គាំទ្រ ដល់សកម្មភាពរបស់សមាគមនារីកន្លងមក ។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានផ្តាំផ្ញើរឲ្យលោកជំទាវនិងថ្នាក់ដឹកនាំដែលបានតែងតាំងក្នុងថ្ងៃនេះត្រូវអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួនប្រកបដោយប្រសិទ្ធិភាពខ្ពស់ ដោយផ្តោតជាសំខាន់លើការងារកសិកម្ម សុខាភិបាល អប់រំ និងវិស័យផ្សេងៗទៀតដែលជាវិស័យអាទិភាព ដើម្បីចូលរួមចំណែកអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ ក៏ដូចជារួមចំណែកក្នុងការអភិវឌ្ឍប្រទេសជាតិ។

មានប្រសាសន៍នាឱកាសនោះ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានលើកឡើងដែរថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ជានាយករដ្ឋមន្រ្តី បាននឹងលើកកម្ពស់គុណ តម្លៃស្រ្តីឲ្យក្លាយជាអ្នកដឹកនាំតាមក្រសួងស្ថាប័នរបស់ជាតិ និងបង្កើន យកចិត្តទុកដាក់ក្នុងការអភិវឌ្ឍន៍ធនធានស្រ្តី ក្នុងវិស័យនយោបាយ សេដ្ឋកិច្ច និងវិស័យសង្គមកិច្ចជាដើម សំដៅធានា និងឆ្លើយតបទៅ នឹងសាកលភាវូនីយកម្ម ទាំងក្នុងក្របខណ្ឌតំបន់ និងពិភពលោក។

នៅបញ្ចប់កម្មវិធី លោកជំទាវក៏បាននាំយកថវិការបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចតេជោ ចំនួន ៥លានរៀល ជូនដល់សាខាសមាគមន៍នារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំផងដែរ។

អត្ថបទទាក់ទង