រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ដាក់ចេញវិធានការរដ្ឋបាលសំខាន់០៦ចំនុច រយៈពេល១៤ថ្ងៃ គិតចាប់ពីថ្ងៃទី២៩ ខែកក្កដា ដល់ថ្ងៃទី ១២ ខែសីហាឆ្នាំ២០២១ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ

  • 699
  • ដោយ Admin

(ត្បូងឃ្មុំ)៖ ដើម្បីប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ត្រ ខេត្តត្បូងឃ្មុំ រដ្ឋបាលខេត្តត្បូងឃ្មុំ បានដាក់ចេញនូវវិធានការរដ្ឋបាលរយៈពេល ១៤ថ្ងៃ គិតចាប់ពីវេលាម៉ោង ២៣:៥៩ នាទី ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១ រហូតដល់ថ្ងៃទី១២ ខែសីហា ឆ្នាំ២០២១ ។

នេះបើតាមសេចក្តីសម្រេចរបស់រដ្ឋបាលខេត្តត្បូងឃ្មុំ នាយប់ថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២១នេះ។ ក្នុងវិធានការសម្រាប់១៤ថ្ងៃនោះ សម្រេច៖

១.ត្រូវបានរឹតត្បិតការធ្វើដំណើរចេញពីលំនៅដ្ឋាន ឬទីសំណាក់បច្ចុប្បន្ន ក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ក្នុងចន្លោះម៉ោង ២១(ម្ភៃមួយ) ដល់ម៉ោង ៣(បី)ព្រឹក។

២.ត្រូវបានផ្អាកជាបណ្តោះអាសន្នចំពោះសកម្មភាព មុខរបរ ឬអាជីវកម្មក្លឹបកំសាន្តគ្រប់ប្រភេទ។

៣.រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្សជាលក្ខណៈឯកជន ដែលមានមនុស្សចូលរួមលើសពី ១០(ដប់)នាក់ ត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ច។

៤.ត្រូវបានហាមឃាត់រាល់ការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ដើម្បីសេពគ្រឿងស្រវឹងគ្រប់ប្រភេទ។

៥.គ្រប់ភោជនីយដ្ឋាន-អាហារដ្ឋាន ត្រូវបានអនុញ្ញាតឱ្យប្រកបអាជីវកម្មរបស់ខ្លួន ត្រឹមជាលក្ខណៈវេចខ្ចប់ដោយមិនត្រូវអនុញ្ញាតឱ្យអតិថិជនចូលមកទទួលទាននៅក្នុងបរិវេណនៃទីកន្លែងរបស់ខ្លួនឡើយ។

៦.រាល់សកម្មភាពនៃការជួបជុំ ឬការប្រមូលផ្តុំមនុស្ស ឬសកម្មភាពការងារ មុខរបរ និងអាជីវកម្ម ដែលត្រូវបានអនុញ្ញាត ត្រូវអនុវត្តវិធានការសុវត្ថិភាពផែ្នកសុខាភិបាលឱ្យបានម៉ឺងម៉ាត់ ៕

អត្ថបទទាក់ទង