រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

អភិបាលខេត្តត្បូងឃ្មុំ ទទួលអំណោយឧបត្ថម្ភ ពីសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ-១៩

  • 449
  • ដោយ Admin

ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មការខេត្តប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ បានអញ្ជើញទទួលអំណោយឧបត្ថម្ភជា អាលកុល ម៉ាស និងគ្រឿងឧបភោគបរិភោគ ពីសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសប្បុរសជននានា ដើម្បីចូលរួមប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩ នៅក្នុងភូមិសាស្ត្រខេត្តត្បូងឃ្មុំ ។

នាឱកាសទទួលម៉ាស អាកុល និងស្បៀងអាហារ នៅសាលាខេត្តត្បូងឃ្មំ ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានថ្លែងអំណរអរគុណ ចំពោះសភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ និងគ្រឹះស្ថានមីគ្រូហិរញ្ញវត្ថុ អម្រឹត ព្រមទាំងសប្បុរសជនទាំងអស់ ដែលបានរួមគ្នា ជួយឧបត្ថម្ភនូវអំណោយទាំងនេះ ដល់រដ្ឋបាលខេត្ត ដើម្បីគាំទ្រដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាត ក្នុងអំឡុងពេលឆ្លងរីករាលដាលនៃជម្ងឺកូវីដ១៩ និងគ្រួសារផ្សេងៗទៀត ដែលកំពុងធ្វើចត្តាឡីស័កនៅមណ្ឌលចត្តាឡីស័ក របស់រដ្ឋបាលខេត្តត្បូងឃ្មុំ ។

ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត បានបញ្ជាក់ដែរថា អំណោយទាំងអស់នេះ បានចូលរួមចំណែកយ៉ាងសំខាន់ជាមួយរដ្ឋបាលខេត្ត ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា ក្នុងការងារប្រយុទ្ធប្រឆាំងនឹងការឆ្លងរាតត្បាតនៃជម្ងឺកូវីដ ១៩ ជាពិសេសបានឆ្លើយតបភ្លាមៗ ទៅនឹងស្ថានភាពបច្ចុប្បន្ន ខណៈដែលជម្ងឺដ៏កាចសាហាវនេះ កំពុងគម្រាមកំហែង ដល់ប្រជាពលរដ្ឋ នៅក្នុងសហគមន៍កម្ពុជា ក៏ដូចជាប្រជាពលរដ្ឋនៅក្នុងសកលលោក ជារៀងរាល់ថ្ងៃផងដែរ។

ចំពោះអំណោយដែលសប្បុរសជន ឧបត្ថម្ភផ្ដល់ជូនរដ្ឋបាលខេត្តត្បូងឃ្មុំនាឱកាសនោះ រួមមាន៖ សភាពាណិជ្ជកម្មខេត្តត្បូងឃ្មុំ មានម៉ាសចំនួន ១៧.៥០០ម៉ាស និងអាល់កុល ៥០កាន ដោយឡែកគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត ឧបត្ថម្ភម៉ាសចំនួន ៥.០០០ម៉ាស់ អាល់កុលចំនួន ៦០លីត្រ ទឹកបរិសុទ្ធចំនួន២០កេស និងមីចំនួន១០កេស៕

អត្ថបទទាក់ទង