ថ្ងៃសុក្រ ៤កេីត ខែភទ្របទ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២១ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញចូលរួមកិច្ចប្រជុំពិភាក្សាអំពីសេចក្ដីព្រាងរបាយការណ៏រួមនិងសេចក្ដីប្រកាសរួមនៃកិច្ចប្រជុំលេីកទី១១ ស្ដីពីកិច្ចសហប្រតិបត្តិការនិងការអភិវឌ្ឍបណ្ដាខេត្តជាប់ព្រំដែនកម្ពុជា-វៀតណាម តាមរយៈប្រព័ន្ធវីដេអូរ ZOOM ក្រោមអធិបតីភាពឯកឧត្ដម ងី ចាន់ផល រដ្ឋលេខាធិការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពីតំណាងក្រសួង ស្ថាប័ន និងអភិបាលខេត្តជាប់ព្រំដែន។



