ព្រឹក២៩ វិច្ឆិកា ២០២១ ឯកឧត្តម ផៃ ស៊ីផាន រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រធានអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល និងឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតី បើកសិក្ខាសាលាស្តីពី « ការិយាល័យព័ត៍មានឈ្លាសវៃ និងអភិបាលកិច្ចល្អក្នុងវិស័យព័ត៍មាន » រៀបចំដោយអង្គភាពអ្នកនាំពាក្សរាជរដ្ឋាភិបាល។ ក្នុងនោះមានការអញ្ជើញចូលរួម ពីថ្នាក់ដឹកនាំរដ្ឋបាលខេត្ត ប្រធានមន្ទីរជំនាញជុំវិញខេត្ត និងមន្រ្តីពាក់ព័ន្ធ មកពីខេត្ត ចំនួន ៤ មានខេត្តត្បូងឃ្មុំ ខេត្តកំពង់ចាម ខេត្តព្រៃវែង និងខេត្តស្វាយរៀង សរុបចំនួន ១៨០នាក់ រយះពេល ២ថ្ងៃ គិតចាប់ពីថ្ងៃទី ២៩-៣០ ខែវិច្ឆិកា ឆ្នាំ២០២១ នៅសាលប្រជុំសាលាខេត្តត្បូងឃ្មុំ។







