ព្រឹក ថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២២ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដឹកនាំសមាជិកសមាជិកកាបាទក្រហមខេត្ត និងស្រុកពញាក្រែក បានចុះសួរសុខទុក្ខប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១៤១គ្រួសារ និងប្រគល់ផ្ទះ២កន្លែង នៅស្រុកពញាក្រែក ។





