ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណអភិបាលខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំពិភាក្សាស្តីពីការប្រមូលចំណូលសារពើរពន្ធ និងចំណូលមិនមែនសារពើរពន្ធ របស់រដ្ឋបាលខេត្តត្បុងឃ្មុំ នៅសាលប្រជុំ(ក) សាលាខេត្តត្បូងឃ្មុំ ដោយមានការចូលរួមពីសាខាពន្ធដារខេត្ត និងមន្ទីរអង្គភាពប្រមូលចំណូល។
ក្នុងឱកាសនោះ កិច្ចប្រជុំបានសម្រេចគ្រោងចំណូលចំណាយ ប្រមាណ ២៦ពាន់លានរៀល។
ព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២



