ព្រឹកថ្ងៃទី ១០ ខែសីហា ឆ្នាំ ២០២២ នេះ ឯកឧត្តម យឹម ឆៃលី ឧបនាយករដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាស្តារ អភិវឌ្ឍន៍វិស័យកសិកម្ម និងជនបទ និងលោកជំទាវ អញ្ជើញជាអធិបតីភាពពិធីសម្ពោធអាគារទីចាត់ការ និង អាគារសិក្សានៃអនុវិទ្យាល័យពន្លៃ ស្ថិតនៅ ភូមិពន្លៃ ឃុំកក់ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ។







