សាលាត្បូងឃ្មុំ ២៣ សីហា ២០២២៖ អភិបាលរងនៃគណៈអភិបាលខេត្តត្បូងឃ្មុំ ចំនួន៦រូប និងនាយករដ្ឋបាលសាលាខេត្ត ១រូប ត្រូវបានប្រកាសចូលកាន់មុខតំណែងថ្មី នាព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ ២០២២នេះ ក្រោមអធិបតីភាពឯកឧត្តម លេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅសាលាប្រជុំធំសាលាខេត្តត្បូងឃ្មុំ ដែលមានការចូលរួមពីថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងមន្ត្រីខេត្ត សរុបប្រមាណ ២០០នាក់ ដែលពិធីនេះប្រព្រឹត្តទៅនៅខេត្តត្បូងឃ្មុំ។













