ត្បូងឃ្មុំ៖ នៅព្រឹកថ្ងៃចន្ទ ខែសីហា ឆ្នាំ២០២២ លោកជំទាវ ម៉េងវ៉ាន់ ដានីនជាម ច័ន្ទសោភ័ណ ប្រធានកិត្តិយសសមាគមនារីកម្ពុជាដើម្បីសន្តិភាព និងអភិវឌ្ឍន៍ សាខាខេត្តត្បូងឃ្មុំ រួមទាំងលោកអភិបាលស្រុកត្បូងឃ្មុំ លោកជំទាវ អស់លោក លោកស្រី ចូលរួមរំលែកទុក្ខក្មេងៗដែលម្តាយស្លាប់ចោលដោយសារលង់ទឹក នៅភូមិត្រពាំងក្រពើ ឃុំមង់រៀវ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំលោកជំទាវ ម៉េងវ៉ាន់ ដានីន មានប្រសាសន៍ថាមនុស្ស សត្វក្នុងលោកនេះដែលកើតមកហើយតែងតែស្លាប់ទៅវិញជាធម្មតា តែមរណៈទុក្ខនេះគឺជាទុក្ខធំជាងគេ ដែលមនុស្សគ្រប់រូបគ្មាននរណាចងជួប ចងឃើញ ចងឮឡើយ តែគ្មាននរណាអាចរត់ឱ្យរួច គេចឱ្យផុតបានទេ មានតែខំសាងអំពើល្អ បុណ្យកុសល ឱ្យបានគ្រប់ៗគ្នា ។នៅក្នុងថ្ងៃបុណ្យទក្ខិណានុបទានគម្រប់ ៧ថ្ងៃនេះលោកជំទាវ បាននាំនៅ សម្ភារ: និងថវិការួមមាន៖១.អង្ករ២បេ ស្មើ៥០គីឡូក្រាម២.មីម៉ាម៉ា ២កេស៣.ត្រីខ ២យួរ៤.ទឹកត្រី ២យួរ៥.ថវិកាចូលបុណ្យសព ២លានរៀល៦.ថវិកាសម្រាប់ផ្គត់ផ្គង់ការសិក្សាកូនៗរបស់ សព ២លាន៛បើយោងតាមគណនី facebook ឈ្មោះ ម៉េង វ៉ាន់ដានីន របស់លោកជំទាវបង្ហោះនៅថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២២នេះថា «ក្មួយសន្យាហើយ ថានិងចូលរៀនចាប់ពីពេលនេះទៅ ហើយមីងនិងធ្វើផ្ទះថ្មីអោយក្មួយវិញ តាមដែរយើងសន្យាគ្នា ២៩ ០៨ ២០២២»ប្រយោគមួយនេះគឺបាន





