នាព្រឹកថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមជាងចុះពិនិត្យជួសជុលដំបូលសាលាបឋមសិក្សាក្បាលបឹងសេះ ស្ថិតនៅ #ឃុំគរ #ស្រុកត្បូងឃ្មុំ ដែលត្រូវខ្យល់កន្ទ្រាក់ធ្វើអោយរបើកដំបូលកាលពីយប់មិញ ដើម្បីឱ្យក្មួយៗសិស្សានុសិស្ស និងលោកគ្រូអ្នកគ្រូឆាប់បានប្រើប្រាស់ឡើងវិញ។



