ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្ត ដឹកនាំអភិបាលរងខេត្ត និងប្រតិភូខេត្តត្បូងឃ្មុំ រួមជាមួយប្រតិភូខេត្តកំពង់ចាម ព្រៃវែង និងស្វាយរៀង ចូលរួមអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ (២៤ មិថុនា ១៩៦៧-២៤ មិថុនា ២០២២) ថ្ងៃបង្កើតទំនាក់ទំនងការទូតកម្ពុជា-វៀតណាម នៅខេត្តតៃនិញ ប្រទេសវៀតណាម នាថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២២នេះ។ពិធីនេះប្រព្រឹត្តិទៅ មានការតាំងពិពរណ៍បង្ហាញដាក់តាំងលក់នូវផលិតផល កសិផល សិប្បកម្ម និងទំនិញនានាដែលផលិតបាន ការសម្តែងបង្ហាញនូវវប្បធម៍ សិល្បៈចម្រៀង របាំប្រពៃណីចម្រុះកម្ពុជា-វៀតណាម ជាពិសេសជំនួបរវាងថ្នាក់ដឹកនាំខេត្តទាំង០៥ បង្ហាញពីមិត្តភាព សហប្រតិបត្តិការរួមគ្នា ក្នុងនាមប្រទេសជិតខាងមានខ្សែបន្ទាត់ព្រំដែននៅជាប់គ្នា៕












