(ត្បូងឃ្មុំ)៖ ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលត្បូងឃ្មុំ និងឯកឧត្តម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត អញ្ជើញចូលរួមក្នុងពិធីប្រកាសមុខតំណែង និងបំពាក់ឋានន្តរសក្តិ មេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ ក្រោមអធិបតីភាព ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស។ពិធីនេះធ្វើឡើងនៅទីបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្តត្បូងឃ្មុំ នាថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២២ ដោយមានការអញ្ជើញចូលរួមពីសំណាក់ ឯកឧត្តម ម៉ុង មុនីចរិយា ប្រធានសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តមអគ្គព្រះរាជអាជ្ញារងសាលាឧទ្ធរណ៍ត្បូងឃ្មុំ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត ប្រធានសាលាដំបូងខេត្ត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត លោក-លោកស្រី ប្រធាន អនុប្រធានមន្ទីរ/អង្គភាពជុំវិញខេត្ត សាខាគយនិងរដ្ឋាករខេត្ត គយចល័ត ពន្ធដារខេត្ត ពន្ធនាគារខេត្ត រតនាគាខេត្ត និងអ្នកពាក់ព័ន្ធជាច្រើនរូប។សូមជម្រាបថា លោកវរសេនីយ៍ឯក រ័ត្ន ចាន់ណា ពីមេបញ្ជាការរង ត្រូវបានប្រកាសចូលកាន់តំណែងជាមេបញ្ជាការកងរាជអាវុធហត្ថខេត្តត្បូងឃ្មុំថ្មី និងត្រូវតម្លើងឋានន្ដរស័ក្ដិ ថ្នាក់ឧត្តមសេនីយ៍ត្រី។ដោយឡែក លោកឧត្តមសេនីយ៍ត្រី វ៉ា សារិទ្ធ ត្រូវបានតែងតាំងជាសមាជិក ក្រុមស្រាវជ្រាវយុទ្ធសាស្ដ្រយោធា ថ្នាក់អគ្គបញ្ជាការ៕