ថ្ងៃពុធ ៨រោច ខែកត្ដិក ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២២ មន្ទីរវប្បធម៌និងវិចិត្រសិល្បៈខេត្តត្បូងឃ្មុំ បានរៀបចំមហោស្រពសិល្បៈដណ្ដំាស្លម្ហូបអាហារខ្មែរ និងខ្លែងឯកខ្មែរលើកទី១ ឆ្នាំ២០២២ ក្នុងបរិវេណវិទ្យាល័យតេជោ សែន ត្បូងឃ្មុំ ដែលមានទីតាំងនៅភូមនិគមលើ ឃុំស្រឡប់ ខេត្ដត្បូងឃ្មុំ ក្រោមអធិបតីភាព លោកជំទាវ នី ចាន់ធីតា អភិបាលរង នៃគណៈអភិបាលខេត្តត្បូងឃ្មុំតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាល នៃគណៈអភិបាលខេត្ត និងមានការអញ្ជើញចូលរួម ពីសំណាក់ លោកនាយក នាយករងរដ្ឋបាលសាលាខេត្ត នាយក នាយកទីចាត់ការសាលាខេត្ត ប្រធាន អនុប្រធានមន្ទីរ មន្រ្តីរាជការអង្គភាពជុំវិញខេត្ត បេក្ខជន បេក្ខនារី និងលោកនាយក នាយករង លោកគ្រូ អ្នកគ្រូសិស្សានុសិស្ស វិទ្យាល័យតេជោត្បូងឃ្មុំ ជាច្រើនរូប។
















