នាព្រឹកថ្ងៃទី០៧ ខែកុម្ភះ ឆ្នាំ២០២៣នេះ លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បានអញ្ជើញត្រួតពិនិត្យយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ១៩ ដូសមូលដ្ឋាននិងដូសជំរុញ (ដូសទី១ ដល់ទី៦) ជូនប្រជាពលរដ្ឋទូទាំងខេត្តត្បូងឃ្មុំ។ ក្នុងការចុះត្រួតពិនិត្យការចាក់វ៉ាក់សាំងកូវីដ១៩ នាឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម ចេង ប៊ុណ្ណារ៉ា អភិបាលរងខេត្ត និងលោកវេជ្ជបណ្ឌិត កែវ វណ្ណៈ ប្រធានមន្ទីរសុខាភិបាលខេត្តត្បូងឃ្មុំ អភិបាលក្រុង/ស្រុកទូទាំងខេត្ត ព្រមទាំងប្រជាពលរដ្ឋយ៉ាងច្រើនកុះករ។








