នាថ្ងៃទី០៨ខែកុម្ភៈ ឆ្នាំ២០២៣នេះ សាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំការប៉ាន់ប្រមាណសមត្ថភាពសាខាជុំទី២ កម្មវិធីលើកកម្ពស់សកម្មភាពមនុស្សធម៌ និងសុខភាពក្នុងសហគមន៍ ក្រោមអធិបតីភាពឯកឧត្តម យូ ឡាណា អគ្គលេខាធិការរងទី២ កាកបាទក្រហមកម្ពុជា និងឯកឧត្តមវេជ្ជបណ្ឌិត កែវ វណ្ណៈអនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ ក្នុងនោះមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អភិបាលរងខេត្ត សមាជិក សមាជិការ សាខាកាកបាទក្រហមកម្ពុជាខេត្ត លោក-លោកស្រី អនុប្រធាន សាខាកាកបាទក្រហមកម្ពុជាទាំង ៧ក្រុង/ស្រុក ព្រមទាំងយុវជនស័្មគ្រចិត្តជាច្រើនរូបទៀត។









