ព័ត៌មានថ្មីៗ
ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណអភិបាលខេត្តត្បូងឃ្មុំ ចុះពិនិត្យសណ្ឋាគារឆៃណាមេមត់ ដែលជាទីតាំងត្រៀមទុកជាមុន សម្រាប់អ្នកជំងឺ COVID-19 និងអំពាវនាវរក្សាអនាម័យ ពិសេសពលរដ្ឋ ដែលទើបមកពីក្រៅប្រទេស ត្រូវនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ដើម្បីខ្លួន និងក្រុមគ្រួសារ
(ត្បូងឃ្មុំ)៖ នាថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២០នេះ ឯកឧត្តបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលនៃគណៈអភិបាលខេត្តត្បូងឃ្មុំ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងត្រៀមរៀបចំទីតាំងសម្រាប់ពិនិត្យព្យាបាលអ្នកឆ្លងមេរោគ COVID-19 និងដាក់ឲ្យនៅដាច់ដោយឡែករយៈពេល១៤ថ្ងៃ ។ទីតាំង...
បិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៩ និងលើកទិសដៅការងារឆ្នាំ២០២០របស់រដ្ឋបាលខេត្តត្បូងឃ្មុំ និងក្រុមការងាររាជរដ្ឋាភិបាលកម្ពុជាចុះមូលដ្ឋាន
(ត្បូងឃ្មុំ)៖ ឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ និងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តត្បូងឃ្មុំ បានថ្លែងសង្កត់ធ្ងន់ៗថា តាមបណ្តារាជធានីខេត្តទូទាំងប្រទេស ត្រូវបង្កើនការគ្រប់គ្រងសំណង់អគារផ...
ថ្នាក់ដឹកនាំខេត្តត្បូងឃ្មុំ អញ្ជើញចូលរួមចុះត្រួតពិនិត្យវឌ្ឍនៈភាពដំណើរការសាងសង់មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ រដ្ឋមន្ដ្រីក្រសួងសុខាភិបាល ឯកឧត្តមសាស្ដ្រាចារ្យ ម៉ម ប៊ុនហេង បានថ្លែងថា មន្ទីរពេទ្យមិត្តភាពកម្ពុជា-ចិន ត្បូងឃ្មុំ ដែលមានតម្លៃប្រមាណ ៥០លានដុល្លារ នឹងបញ្ចប់ការសាងសង់ ជាស្ថានពរ នាចុងខែតុលា ឆ្នាំ២០២១ខាងមុខ។ ...
អភិបាលខេត្តត្បូងឃ្មុំ រីករាយជួបជុំជាមួយពលរដ្ឋប្រមាណ២ម៉ឺននាក់ ចាប់ត្រីតាមបែបបុរាណ នៅបឹងក្រម ស្រុកមេមត់
(ត្បូងឃ្មុំ)៖ ដើម្បីរំលឹកថែរក្សាអភិរក្សកេរ្តិ៍តំណែលដូនតាពីបុរាណតរៀងមក ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំខេត្ត មន្ទីរអង្គភាព និងមន្ត្រីរាជការជុំវិញខេត្ត ព្រមទាំងប្រជាពលរដ្ឋជិតឆ្ងាយយ៉ាងច្រើនកុះករ...
ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ដើម្បីពិនិត្យ និងអនុម័តការងាររបស់រដ្ឋបាលខេត្ត មន្ទីរ/អង្គភាពជុំវិញខេត្ត ដែលបានអនុវត្តនាពេលកន្លងមក
នាព្រឹកថ្ងៃទី០២ ខែមករា ឆ្នាំ២០២០នេះ ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ បានបើកកិច្ចប្រជុំសាមញ្ញលើកទី៨ អាណត្តិទី៣ ក្រោមអធិបតីភាព ឯកឧត្ដម ស៊ាក ឡេង ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម ហាក់ សុខមករា អភិបាលខេត្តស្តីទី និងមានការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ សម...
ពិធីបើកការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ នៅទីលានបាល់ទាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ
លោកជំទាវ នី ចាន់ធីតា អភិបាលរងខេត្តត្បូងឃ្មុំ បានអញ្ជើញជាអធិបតីក្នុងពិធីបើកការប្រកួតកីឡាមហាជន ជម្រើនជើងឯកថ្នាក់ខេត្តប្រចាំឆ្នាំ២០១៩ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩ នៅទីលានបាល់ទាត់សួង ស្ថិតនៅសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ។ នាឱកាសសំណេះសំណាលជាក្រុមកី...
ខេត្តត្បូងឃ្មុំប្រារព្ធពិធីបុណ្យឆ្លងឆ្នាំសកល២០២០ មានការបាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជាង៤ម៉ឺននាក់
(ត្បូងឃ្មុំ)៖ ក្រោមម្លប់សន្តិភាព ប្រជាពលរដ្ឋទូទាំងប្រទេសជួបជុំសប្បាយរីករាយ ជាពិសេសគ្រប់កម្មវិធីបុណ្យធំៗតែម្តង ក្នុងនោះខេត្តត្បូងឃ្មុំ ក្រោមការដឹកនាំរបស់ឯកឧត្តមបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្ត តែងតែដឹកនាំមន្ត្រីរាជការនិងប្រជាពលរដ្ឋ រៀបចំព្រឹត្តិកា...
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ប្រកាសទទួលស្គាល់ប្រធានកិត្តិយស ប្រធានប្រតិបត្តិ និងសមាជិកសាខាសមាគមនារីកម្ពុជា ដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ខេត្តត្បូងឃ្មុំ
(ត្បូងឃ្មុំ)៖ លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានសមាគមនារីកម្ពុជាដើម្បីសន្តិភាពនិងអភិវឌ្ឍន៍ បានអញ្ជើញជាអធិបតីក្នុងពិធីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៩ ន...
អគារអនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ មានតម្លៃជាង២ម៉ឺន ត្រូវបានអភិបាលខេត្តសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការ ដើម្បីបម្រើវិស័យមនុស្សធម៍
(ត្បូងឃ្មុំ)៖ ដោយមានការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ចំពោះប្រជាពលរដ្ឋគ្រប់ស្រទាប់វណ្ណៈ ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះ អនុសាខាកាកបាទក្រហមស្រុកត្បូងឃ្មុំ បានកសាងអាគារមួយ...
ខេត្តត្បូងឃ្មុំប្រារព្ធពិធីបណ្តែតប្រទីប សំពះព្រះខែ និងអកអំបុក ដោយមានបង្ហោះគោម បាញ់កាំជ្រួច ការប្រគុំតន្រ្តីរាំសប្បាយជុំគ្នា នៅមាត់ទន្លេសិប្បនិម្មិត មានប្រជាពលរដ្ឋចូលរួមប្រមាណជិត១ម៉ឺននាក់ (Video inside)
(ត្បូងឃ្មុំ)៖ ទោះបីជាមេឃភ្លៀងពីព្រឹកព្រលឹម រហូតដល់យប់ជ្រៅយ៉ាងណាក៍បាន ប្រជាពលរដ្ឋប្រមាណជិត១ម៉ឺននាក់ បានសម្រុកមកចូលរួមដំណក់ទឹកភ្លៀង សប្បាយរីករាយក្រោមម្លប់សន្តិភាព ក្នុងកម្មវិធីដែលរដ្ឋបាលខេត្តត្បូងឃ្មុំ ប្រារព្ធពិធីបុណ្យបណ្តែត ប្រទីប សំពះព្រះខែ និងអក...