រដ្ឋបាលខេត្តត្បូងឃ្មុំ

Tboungkhmum Provincial Administration
ស្វែងរក

សារស្វាគមន៍របស់ប្រធានក្រុមប្រឹក្សាខេត្ត

  • 4.8ពាន់
  • ដោយ Admin
ឯកឧត្តម ឡុង ធាម ប្រធានក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ

តាងនាម ក្រុមប្រឹក្សាខេត្តត្បូងឃ្មុំ ខ្ញុំសូមសំដែងនូវការស្វាគមន៍ចំពោះបងប្អូន ប្រជាពលរដ្ឋទាំងក្នុងប្រទេសនិងក្រៅប្រទេសដែលបានឆ្លៀតពេលវេលាដ៏មានតម្លៃ និងមមាញឹក ចូលមកតាមដានរាល់ព័ត៌មាននិងសកម្មភាពការងាររបស់ថ្នាក់ដឹកនាំ។ ក្នុងសម័យកាលសកលភាវូបនីយកម្មនៃបច្ចេកវិទ្យាទំនើបនេះ ប្រជាពលរដ្ឋ គ្រប់រូបត្រូវពង្រឹងសមត្ថភាព ចំណេះដឹង ជំនាញ ប្រកបដោយគុណវុឌ្ឍ ដើម្បីចូលរួមចំណែកដល់ដំណើរការអភិវឌ្ឍន៍សេដ្ឋកិច្ចប្រទេសជាតិ។ ជាពិសេស ការយល់ដឹងអំពីការប្រើប្រាស់បណ្តាញសង្គម និងការទទួលបានព័ត៌មានពិត ព័ត៌មានទាន់ហេតុការណ៍ និងព័ត៌មានដែលឆ្លុះបញ្ចាំងដល់ទិដ្ឋភាព ជាក់ស្តែងនៃការរស់នៅប្រចាំថ្ងៃរបស់ខ្លួន។

ដើម្បីគាំទ្រ និងចូលរួមអនុវត្តគោលនយោបាយយុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៣ និងធានាដល់ការធ្វើកំណែទម្រង់រដ្ឋស៊ីជម្រៅរបស់រាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលខេត្ត បានសម្រេចបង្កើតវេបសាយ (Wedsite) សំដៅលើកកម្ពស់ការផ្សព្វផ្សាយព័ត៌មាន សេចក្តីជូនដំណឹង ព្រឹត្តិការណ៍ផ្សេងៗ និងសកម្មភាពនានារបស់ថ្នាក់ដឹកនាំ ព្រមទាំងបង្កើនប្រសិទ្ធភាពក្នុងការផ្តល់សេវារដ្ឋបាល និងសេវាសាធារណៈ ប្រកបដោយតម្លាភាព គណនេយ្យភាព និងភាពសក្តិសិទ្ធិ ឆ្លើយតបទាន់ពេលវេលា រាល់តម្រូវការ បញ្ហាប្រឈម និងសំណូមពរ របស់ប្រជាពលរដ្ឋនៅតាមមូលដ្ឋាន។

ជាមួយគ្នានេះ ខ្ញុំសូមអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងខេត្ត មេត្តាធ្វើការទំនាក់ទំនងមកកាន់ក្រុមការងាររដ្ឋបាលខេត្តត្បូងឃ្មុំ តាមរយៈ លេខទូរស័ព្ទទំនាក់ទំនងក្នុងវេបសាយ (Wedsite) នេះ គ្រប់២៤ម៉ោង ដើម្បីទទួលបានព័ត៌មានពិតប្រាកដ គ្រប់ជ្រុងជ្រោយ និងស្របតាមតម្រូវការជាក់ស្តែង។

ខ្ញុំសូមគោរពជូនពរ បងប្អូនប្រជាពលរដ្ឋទាំងអស់ សូមទទួលបាននូវសុខភាពល្អបរិបូណ៍ ជន្មាយុយឺនយូរ និងជោគជ័យគ្រប់ភារកិច្ចការងារ។ សូមអរគុណសន្តិភាព